khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានអញ្ជើញស្តាប់របាយការណ៍ ស្តីពី វឌ្ឍនភាពការងារអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ក្នុងខែមីនា របស់ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
     
    ចែករំលែក ៖

    នារសៀលថ្ងែពុធ ទី២៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំជាមួយគណបញ្ជាការឯកភាព និងមេភូមិទាំង១៣ នៃសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីស្តាប់របាយការណ៍ ស្តីពីវឌ្ឍនភាពការងារអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ក្នុងខែមីនាពិនិត្យ ពិភាក្សា លើកទិសដៅបន្តជាអាទិភាពសម្រាប់ខែមេសា ឆ្នាំ២០២៥ បែងចែងកម្លាំងចុះតាមភូមិស្របតាមប្រតិទិនការងាររបស់ គ.ជ.ប។ បន្តពង្រឹងការងារល្បាតការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋកំសាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិជាតិឲ្យបានទាន់ពេល។ សូមគោរពអរគុណសន្តិភាព បានឧបត្ថម្ភថវិកាសម្រាប់ខែមេសា ឆ្នាំ២០២៥ ជូនសមាគមថែទាំសុខភាពមនុស្សចាស់ក្នុងបរិយាកាសសប្បាយស្នឺទ្ធស្នាលរីករាយក្រៃលែង។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត